ត្រាវិញ ចាត់តាំងអង្គប្រជុំផ្សាយបន្តផ្ទាល់ ផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត
កាលពីថ្ងៃទី ២៧ កក្កដា ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញបានចាត់តាំងអង្គប្រជុំផ្សាយបន្តផ្ទាល់ជាមួយបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ផ្សព្វផ្សាយកាងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។ លោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងលោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ខេត្ត រួមធ្វើជាអធិបតី ។

ចូលរួមនៅអង្គប្រជុំនៅមានលោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត លោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងមិញទ្រៀក ប្រធានគណៈកម្មាធិការរណសិស្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមានការជាប់ទាក់ទង។

នៅទីបន្តផ្ទាល់របស់បណ្តាមូលដ្ឋាន មានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងនិងបណ្តាផ្នែកមានជាប់ទាក់ទង។

នៅអង្គប្រជុំ បន្ទាប់ពីស្តាប់អចិន្ត្រៃយ៍គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របាយការណ៍លទ្ធផលការងារបង្ការ ប្រឆាំងអាសន្នរោគជំងឺកូវីដ-១៩ បណ្តាមន្ទីរ ស្ថាប័ន ផ្នែក មូលដ្ឋានបានផ្តុំកម្លាំងពិភាគ្សាស្តីជុំវិញបណ្តាវិធានការពង្រឹងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត ជាក់ស្តែងដូចកំណត់ពេលវេលាចេញដងផ្លូវ ពង្រឹងបណ្តាវិធានការរឹតបន្តឹងការធ្វើដំណើរ ទិសដៅអនុវត្តផែនការ «៣ផ្ទាល់កន្លែង» នៅតាមបណ្តាអាជីវកម្ម តំបន់ឧស្សាហកម្មនៅលើភូមិសាស្រ្តខេត្ត។

ចង្អុលការនៅអង្គប្រជុំ អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តស្នើដល់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានយកចិត្តទុកដាក់ជាងនេះទៀតដល់បណ្តាសម្បុកជំងឺមានហានិភ័យឆ្លងជំងឺខ្ពស់ដូចជានៅក្រុមហ៊ុនចំកាត់ស្បែកជើងមីផុងនៅលើភូមិសាស្រ្តស្រុកថ្កូវ រឹតបន្តឹងកត្តាសុវត្ថិភាពនៅតាមប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល គណៈកម្មាធិការរណសិរ្សគ្រប់លំដាប់ថ្នាក់ បណ្តាអង្គកាមហាជន ពង្រឹងការឃោសនា ចលនាប្រជាជនអនុវត្តម៉ឹងម៉ាត់សារាចរលេខ០៩អំពីគម្លាតសង្គម យកចិត្តទុកដាក់ជាងនេះទៀតដល់បញ្ហាសុខុមាលភាពសង្គមក្នុងមណ្ឌលធ្វើចត្តាឡីស័ក ទីកន្លែងត្រូវរាំងខ្ទប់។

ថ្លែងសន្នលដ្ឋានអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើជំរុញល្បឿនការងារបែងចែកប្រភពធនធានមនុស្សសុខាភិបាល ដើម្បីជំនួយដល់បណ្តាមូលដ្ឋាន ប្រគល់ដល់បណ្តាមូលដ្ឋាន និងផ្នែកឧស្សាហពាណិជ្ជកម្មរៀបចំម៉ោងទៅផ្សារឲ្យប្រជាជន អាចបិទទីផ្សារបណ្តោះអាសន្ន ផ្សារកើតឡើងឯកឯង បណ្តាមូលដ្ឋានអនុវត្តការរឹតបណ្តឹងពេលវេលាធ្វើចរាចរណ៍តាមដងផ្លូវ ក្នុងអំឡុងពេលពីម៉ោង១៨ ដល់ម៉ោង៦ព្រឹក បង្កើតបណ្តាប៉ុស្តិ៍ត្រួតពិនិត្យនៅតំបន់ប្រជុំជន ភូមិ អនុសង្កាត់ ត្រួតពិនិត្យបណ្តាករណីF2 ធ្វើចត្តាឡីស័កនៅផ្ទះ។ អំពីផែនការ «៣ផ្ទាល់កន្លែង» ចំពោះបណ្តាអាជីវកម្មមិនគ្រប់លក្ខណៈឆ្លើយតប មូលដ្ឋានធ្វើការឡើងវិញជាមួយអាជីវកម្មស្នើផ្អាកសកម្មភាពបណ្តោះអាសន្ន។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏សណូមពរដល់មន្ទីរសុខាភិបាលសហការជាមួយមន្ទីធនធាននិងបរិស្ថានដោះស្រាយល្អកាកសំណល់សម្រាមក្នុងមណ្ឌលធ្វើចត្តាឡីស័ក ធានាអនាម័យបរិស្ថាន និងសុវត្ថិភាពក្នុងការបង្ការ ប្រឆាំងជំងឺ អនុវត្តត្រឹមត្រូវបណ្តាសំណូមពរក្នុងការធ្វើចត្តាឡីស័ក ជៀសវាងមិនឲ្យឆ្លងជំងឺខ្វែង៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756