ធ្វើបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ដល់ព្រឹកថ្ងៃទី ២ សីហា
យោងតាមព័ត៌មានពីគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរាតត្បារកូវីដ-១៩ខេត្ត លទ្ធផលធ្វើតេស្ត PCR ព្រឹកថ្ងៃទី២ សីហា ត្រាវិញកត់ត្រាបន្ថែម ១៨ករណីវិជ្ជមានជាមួយវីរុស SARS-CoV-2 រួមមានៈ ស្រុកថ្កូវ៧ករណី (គឺបណ្តាករណីF1បានធ្វើចត្តាឡីស័កប្រមូលផ្តុំ) ស្រុកចូវថាញ់៤ករណី(១ករណីវិលមកពីតំបន់មានជំងឺខ័ណ្ឌបិញតឹង ទីក្រុងហូជីមិញ ៣ករណីគឺF1 មានជាប់ទាក់ទងដល់ក្រុមហ៊ុនហ្វាស៊ាន តំបន់ឧស្សាហកម្មឡុងឌឹក) ស្រុកកូវកែ៣រណី (ទាំង៣ករណីនេះសុទ្ធតែវិលមកពីតំបន់មានជំងឺខ័ណ្ឌបិញតឹង ទីក្រុងហូជីមិញ) ស្រុកយ្វៀងហាយ២ករណី (ជាបុគ្គលិកមណ្ឌលសុខាភិបាលឃុំដូងស្វឹង រកឃើញដោយការធ្វើតេស្តរហ័ស) ស្រុកកូវង៉ាង១ករណី (គឺF1 របស់ F0ក្នុងគ្រួសារ) ១ករណី ជាកម្មករក្រុមហ៊ុន YAZAKI - តំបន់ឧស្សាហកម្មឡុងឌឹក មានអាយដ្ឋាននៅភូមិបេនដាយB ឃុំមីឡុងបាក់ ស្រុកកូវង៉ាង។

មុននោះ នៅរសៀលថ្ងៃទី១សីហា កត់ត្រាបន្ថែម១ករណីវិជ្ជមានជាមួយវីរុស SARS-CoV-2 មានអាសយដ្ឋាននៅភូមិសុករូង ឃុំតឹងហ៊ីប ស្រុកថ្កូវ (ជាកម្មករក្រុមហ៊ុនហ្វាស៊ាន តំបន់ឧស្សាហកម្មឡុងឌឹក)។

គិតមកដល់បច្ចុប្បន្ននេះ ទូទាំងខេត្តមាន ៣៦៨ ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ករណីអន្តោប្រវេសន៍ចំនួន២៨ បានព្យាបាលជាចំនួន៤១ករណី កត់ត្រាករណីស្លាប់៤នាក់(កូវង៉ាង១ យ្វៀងហាយ២ ករណី១ទៀតជាអ្នកបើកបរនៅក្រៅខេត្ត)។ ខេត្តបានបង្កើតតំបន់ធ្វើចត្តាឡីស័កចំនួន៣៩កន្លែង (ក្នុងនោះមាន៩តំបន់បានបើករាំងខ្ទប់)។ បង្កើត៤មន្ទីរពេទ្យបណ្តោះអាសន្នដើម្បីអនុវត្តការទទួល ធ្វើចត្តាឡីស័ក ព្យាបាល សង្គ្រោះបន្ទាន់បណ្តាករណីឆ្លងជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្តត្រាវិញ។

ចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ មានការប្រែប្រួលស្មុគស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការ បន្តអនុវត្តបណ្តាវិធានការរក្សាគន្លាតសង្គមទៅតាមសារាចរលេខ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងសារាចរលេខ០៩ប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ថែម១៤ទៀត ចាប់តាំងពី០០ម៉ោង ថ្ងៃទី២ សីហា ឆ្នាំ២០២១ សំណូមពរប្រជាជននៅផ្ទះ គ្រាន់តែចេញពីផ្ទះក្នុងករណីពិតជាចាំបាច់ រក្សាចម្ងាយពីគ្នាយ៉ាងហោច ២ ម៉ែត្រពេលទំនាក់ទំនង មិនចេញតាមដងផ្លូវក្នុងអំឡុងពេលពីម៉ោង១៨ ថ្ងៃមុនដល់ម៉ោង៦ព្រឹកថ្ងៃបន្ទាប់និងអនុវត្តម៉ឹងម៉ាត់នូវការកំណត់សារ 5K របស់ក្រសួងសុខាភិបាល៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888