“អ្នកជំនាញ” ផលិតស្រូវពូជ
ជាមួយនឹងស្មារតីហ៊ានគិត-ហ៊ានធ្វើ និងហ៊ានប្រឈមមុខនឹងការលំបាកសាកល្បងក្នុងជីវភាព បានជួយឲ្យកសិករត្រឹងវ៉ាំងជុង នៅភូមិអូត្រែ ឃុំថាញ់ម៉ី ស្រុចូវថាញ់ពុះពារឈានឡើងរួចផុតពីភាពក្រីក្រ។

កើតចេញ និងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយ ក្រោយពេល កសាងគ្រួសារ ដើម្បីមានប្រាក់គិតគូរដល់ជីវភាព អស់រដូវប្រមូលផលស្រូវ កសិករត្រឹងវ៉ាំងជុង ទៅសុំប្រមូលចំបើងរបស់មាមីងនៅក្នុងភូមិមកសម្រាប់បណ្ដុះផ្សិតនៅជុំវិញផ្ទះ សន្សឹមៗ ប្តីប្រពន្ធគាត់ក៏សន្សំបានប្រាក់ផ្ទេរកម្មសិទ្ធិដីស្រែបាន ០៥ កុង។ ចំនួនផ្ទៃដីស្រែទាំងនេះ ក្នុងមួយឆ្នាំ ផលិតស្រូវបាន ០៣ រដូវមិនសូវមានផល គ្មានច្រកចេញលំនឹង។ ឆ្នាំ ២០០៩ បងជុងសម្រេចចិត្តទៅរកពឹងកម្មាភិបាលកសិកម្មឃុំ និងស្វែងយល់ ព័ត៌មានអំពីកាសែត និងទូរទស្សន៍បន្ថែម ដើម្បីផលិតស្រូវពូជគឺវឡុង និងពូជស្រូវហាមចូវ (ជាប្រភេទពូជស្រូវថ្មីនាពេលបច្ចុប្បន្ននេះ) ក្នុងមួយហិកតា ទិន្នផលសម្រេចបាន ០៤ តោន។ អាស្រ័យដោយឃើញទទួលបានផល និងមានទីផ្សារលំនឹងបងជុងចាប់ផ្តើម ចលនាឲ្យមាមីងកសិករនៅក្នុងភូមិអនុវត្តតាម។

កសិករត្រឹងវ៉ាំងជុងបានឲ្យដឹងថា៖ ការផលិតស្រូវតាមទម្លាប់ចាស់ផ្ដល់ទិន្នផលទាប និងលទ្ធផលសេដ្ឋកិច្ចមិនសូវបានខ្ពស់ ម្លោះហើយ ឆ្នាំ ២០១២ ក្រោយពេលបានឃុំថាញ់ម៉ីជ្រើសឱ្យចូលរួមវគ្គហ្វឹកហាត់ បច្ចេកទេសជ្រើសពូជ និងផលិតស្រូវពូជ នៅទីក្រុងកឹងធើ អាស្រ័យដោយវិជ្ជាស្ថានសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍វាលទំនាបទន្លេគឺវឡុងចាត់តាំងនោះ ខ្ញុំចលនាគ្រួសារកសិករ ០៦ គ្រួក្នុងភូមិ ដើម្បីបង្កើតក្រុមសហការផលិតស្រូវពូជគឹមជុង នៅលើផ្ទៃដី ០៧ ហិកតា។ ដល់ដើមខែកញ្ញា ឆ្នាំ ២០១៧ ដោយបានឃើញទម្រង់នាំមកលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និងបានសមាជិកសមាគមកសិករភាគច្រើន សូមចូលរួមផងដែរនោះ ខ្ញុំក៏បានពង្រីកជាសហករណ៍កសិកម្មផាកតាយស្ថិតនៅភូមិអូត្រែ ឃុំថាញ់ម៉ី ស្រុកចូវថាញ់ ជំនាញខាងផលិតបណ្តាស្រូវពូជ ស្រូវពាណិជ្ជផល។ កាលទើបបង្កើត សហករណ៍មានសមាជិក ៥៨ នាក់ ដោយមានទុនលក្ខន្តិកៈ ៣៦៤ លានដុង។ បច្ចុប្បន្ន នេះ សហករណ៍ពង្រីកសមាជិកបាន ៧៤ នាក់ ស្ថិតនៅ ០៦ ភូមិរបស់ឃុំថាញ់ម៉ី ជាមួយនឹងទុនលក្ខន្តិកៈកើនឡើងបាន ៤២៤ លានដុង ផលិតលើផ្ទៃដី ១៥០ ហិកតា។ ក្នុងរដូវសម្រក ២០២០-២០២១ នេះទិន្នផលស្រូវក្នុងមួយហិកតាផ្ដល់ជាមធ្យមពី ០៨-០៩ តោន (ស្រូវទទឹក) ដោយឡែកមានសមាជិកមួយចំនួនសម្រេចបាន ១០ តោនក្នុងមួយហិកតា។ ប្រភពចំណូលជាមធ្យមចំពោះស្រូវពូជក្នុងរដូវសម្រក ២០២០-២០២១ ក្នុងមួយហិកតាបានជិត ៥៦ លានដុង។

ក្រោយរយៈកាល ០៤ ឆ្នាំដែលធ្វើសកម្មភាពផលិតស្រូវជាង ១០ រដូវ សហករណ៍ជាកន្លែងរឹងមាំរបស់សមាជិក។ បច្ចុប្បន្ននេះសហករណ៍កំពុងទទួល និងពិនិត្យមើលសំណើសុំចូលរួមក្នុងសហករណ៍របស់កសិករឃុំថាញ់ម៉ី និងបណ្តាឃុំនៅជិតខាង។ ក្នុងរដូវផលិតស្រូវសម្រក ២០២០-២០២១ សហករណ៍ប្រមូលផ្តុំផលិតពូជស្រូវថ្មី ៦ ប្រភេទដូចជា៖ ពូជស្រូវ OM ៥១៥១ OM ១៨ ដាយធើម ៨ ហឿងចូវ ៦ OM៤៩០០ ហាមចូវ។ ដល់ពេលប្រមូលផល ប្រសិនបើស្រូវសម្រេចសម្បទា សហករណ៍នឹងប្រមូលទិញដោយតម្លៃខ្ពស់ជាងតម្លៃស្រូវពាណិជ្ជផលក្នុងតំបន់ក្នុងមួយគីឡូក្រាម ពី ១.០០០- ១.២០០ ដុង (ស្រូវទទឹក)។

បងង្វៀងវ៉ាំងគឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ម៉ីវាយតម្លៃ៖ ការផលិតស្រូវរបស់បណ្តាសមាជិកចូលរួមក្នុងសហករណ៍ទទួលបានប្រាក់ចំណេញខ្ពស់ជាងផលិតនៅខាងក្រៅ ទន្ទឹមនឹងនោះសមាជិកនៅទាំងបានទិញជីដោយតម្លៃទាបជាងខាងក្រៅក្នុងមួយការុងប្រមាណ ២០.០០០ ដុង។ សហករណ៍ធ្វើសកម្មភាពទទួលបានលទ្ធផល ដល់ចុងឆ្នាំសមាជិកចែកប្រាក់ចំណេញដោយយោងតាមកម្រិតចូលរួមប្រាក់ទុនខាងដើម។ ក្នុងឆ្នាំ ២០២០ ក្រោយពេលដកយកប្រាក់ចំណេញដាក់ចូលក្នុងមូលនិធិបម្រុងរួចស្រេច តាមច្បាប់សហករណ៍ឆ្នាំ ២០១២ សហករណ៍ផាកតាយនៅចំណេញបានជិត ១២០ លានដុង។

បងផាងវ៉ាំងត្រិញ នៅភូមិអូត្រែបានឲ្យដឹង៖ អាស្រ័យដោយបានចូលរួមក្នុងសហករណ៍ គ្រួសារខ្ញុំមានជីវភាពធូរធារគ្រាន់បើជាងមុន ក្រៅពីបានបងជុងណែនាំអស់ពីចិក្តអំពីរបៀបផលិតស្រូវពូជ ក្នុងរដូវប្រមូលផលស្រូវ គ្រួសារខ្ញុំនៅទាំងបានបងជុងឲ្យខ្ចីគ្រឿងម៉ាស៊ីនសម្ងួតស្រូវ ដើម្បី ធានាគុណភាពស្រូវ និងលក់បានតម្លៃខ្ពស់។

អាស្រ័យដោយមានស្មារតីការខិតខំឈានឡើងក្នុងការផលិត កសិករត្រឹងវ៉ាំងជុង បានសមាគមកសិករគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ជាកសិករផលិតពូកែជាច្រើនឆ្នាំបន្តបន្ទាប់។ បងគឺជាគំរូឆ្នើមមួយរូបក្នុងចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” នៅមូលដ្ឋាន៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823