អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ សួរសុខទុក្ខជូនអំ ណោយគ្រួសារគោលនយោបាយនៅស្រុកថ្កូវ
ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ទី២៧ កក្កដា ឆ្នាំ១៩៤៧-ទី២៧ កក្កដា ឆ្នាំ២០២១) កាលពីរសៀលថ្ងៃទី ២៦ កក្កដា អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គឹមង៉ុកថាយ រួមជាមួយលោក ឡេថាញ់បិញ ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍ឆ្នើមនៅលើភូមិសាស្រ្តស្រុកថ្កូវ។

នៅទីប្រជុំជនថ្កូវ ស្រុកថ្កូវ លោក គឹមង៉ុកថាយ នឹងលោក ឡេថាញ់ប៊ិញ បានអញ្ជើញទៅសួរសុខទុក្ខអ្នកម្តាយវៀតណាមវីរភាព ឡេធីធៀក អាយុ៩១ឆ្នាំ មានអាយយដ្ឋាននៅអនុសង្កាត់ទី៣ និងលោកយាយ កាមធីកុក យុទ្ធជនពិការ វីរនារីពលកម្មក្នុងដំណាក់កាលផ្លាស់ថ្មី មានអាយយដ្ឋាននៅអនុសង្កាត់ទី១ ទីប្រជុំជនថ្កូវ។

នៅទីនេះ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ សួរសុខទុក្ខពីសុខភាព ជីវភាពរស់នៅរបស់បណ្តាគ្រួសារបានអញ្ជើញទៅសាកសួរ។ នេះជាសកម្មភាពពោពេញដោយអត្ថន័យ សំដៅកត់ត្រានិងតបស្នងសងគុណចំពោះការបាត់បង់ដ៏ធំធេងរបស់បណ្តាអ្នកម្តាយវៀតណាមវីរភាព បណ្តាយុទ្ធជនពិការ យុទ្ធជនរងជំងឺ គ្រួសារយុទ្ធជនពលី និងអ្នកមានសគុណក្នុងសម័យសង្គ្រាមរំ ដោះជនរួមជាតិនិងការពារមាតុប្រទេស។ ទន្ទឹមនឹងនោះ អប់រំនិងពង្រីកប្រវេណី «ផឹកទឹកនឹងប្រភព» «តបស្នងសងគុណ» លើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាអង្គការនយោបាយសង្គម និងរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ គិតគូដល់ជីវភាពរស់នៅខាងសម្ភារៈ ក៏ដូចជាស្មារតីជូនបណ្តាអ្នកម្តាយវៀតណាមវីរភាព បណ្តាយុទ្ធជនពិការ យុទ្ធជនរងជំងឺ គ្រួសារយុទ្ធជនពលី និងអ្នកមានសគុណជាមួយដបិវត្តន៍។

ស្របឱកាសរំលឹកខួបលើកទី៧៤ទិវាយុទ្ធជនពិការ-យុទ្ធជនពលី ខេត្តត្រាវិញបានបង្កើតក្រុមប្រតិភូការងារជាច្រើនអាស្រ័យដោយបណ្តាសមមិត្តជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយចំនួន១២០ចំណែកដល់បណ្តាគ្រួសារគោលនយោបាយឆ្នើមនៅលើភូមិសាស្រ្តខេត្ត ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក៏ទៅសួរសុខទុក្ខ និងជូនអំណោយដល់មុខសញ្ញាគោលនយោបាយចំនួន ៧.៧៩៦នាក់ និង១៥.៧៦៦គ្រួសារធ្វើសក្ការៈអ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពលីដោយអស់ថវិកាសរុបជាង៦ពាន់លានដុង៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291894