បូកសរុបបណ្តាសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២១នៅស្រុកថ្កូវ
កាលពីរសៀលថ្ងៃទី២៩ មីនា គណៈចង្អុលការបុណ្យតេតកងទ័ព-ប្រជាជនខេត្តត្រាវិញបានចាត់តាំងកិច្ចប្រជុំបូកសរុបលទ្ធផលបណ្តាសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២១ នៅលើភូមិសាស្រ្តស្រុកថ្កូវ។ លោក ឡេថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការអញ្ជើញចូលរួមនិងចង្អុលការកិច្ចប្រជុំ។ អញ្ជើញចូលរួមនៅមានលោក វរសេនីយ៍ឯក ទ្រឿងវ៉ាំងធឹម សមាជិកបក្សខេត្ត ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត គណៈចង្អុលការបុណ្យតេតកងទ័ព-ប្រជាជនស្រុកថ្កូវ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ។ល។

យោងតាមរបាយការណ៍នៅកិច្ចប្រជុំបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២១បានគណៈចង្អុលការខេត្តជ្រើសយកឃុំឡុងហ៊ីប ស្រុកថ្កូវដើម្បីចាត់តាំងបណ្តាសកម្មភាពសំខាន់ៗ។ បណ្តាសកម្មភាពបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី១ដល់ទី៣ កុម្ភៈ ឆ្នាំ២០២១ ដោយមានខ្លឹមសារជាក់ស្តែងដូចជាៈ រៀបចំស្តង់ទំនិញចំនួន៤០ តាំងបង្ហាញបណ្តាផលិតផលវៀតចុះទៅជនបទ ចាត់តាំងបណ្តាសកម្មភាពសម័យប្រឡងប៉ុនប្រសប់ឧស្សាហ៍ធ្វើ វេចនំអន្សម ចាត់តាំងបណ្តាសកម្មភាពល្បែងប្រជាប្រិយ។ល។ ក្នុងនោះ លេខធ្លោគឺចលនាកម្មាភិបាល បុក្គលិក និយោជិត កងកម្លាំប្រដាប់អាវុធ បណ្តាក្រុមហ៊ុន សហគ្រាស បណ្តាសប្បុរសជននៅក្នុងនិងក្រៅខេត្តឧបត្ថម្ភជាមួយទឹកប្រាក់ជាង២១ពាន់លានដុងទុកសម្រាប់បម្រើដល់បណ្តាសកម្មភាពដូចជាៈ កសាងជូន២៣៣ផ្ទះសគុណបដិវត្តន៍ ផ្ទះមិត្ររួមអាវុធ ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ជូនបណ្តាមុខសញ្ញាមានស្ថានភាពជួបលំបាកពីផ្ទះនៅជាមួយទឹកប្រាក់ជាង១០ពាន់លានដុង។ កសាង៨ស្ពានជនបទ ជូនអំណោយ និងពិនិត្យសុខភាពផ្តល់ជូនថ្នាំដោយឥតគិតថ្លៃជាង១៥ពាន់ចំណែកជូនបណ្តាមុខសញ្ញាគោលនយោបាយ គ្រួសារក្រ សិស្សក្រីក្រជាមួយទឹកប្រាក់ជាង០៦ពាន់លានដុង។ កសាងផ្លូវកៅស៊ូមួយ គាំទ្រដល់សំណង់ផ្តល់ទឹកស្អាតជាមួយទឹកប្រាក់ជាង១,២ពាន់លានដុង ព្រមទាំងបណ្តាសកម្មភាពដែលមានអត្ថន័យជាក់ស្តែងជាច្រើនទៀត។ល។ ពីបណ្តាលទ្ធផលទទួលបាន បុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២១ បានពង្រីកល្អប្រវេណីផឹកទឹកលឹកប្រភព ស្មារតីជួយគ្នាទៅវិញទៅមក អនុវត្តល្អគោលនយោបាយតបស្នងសងគុណ គោលនយោបាយសុខុមាលភាពសង្គម។ល។ នៅកិច្ចប្រជុំនេះដែរ ជំនួសមុខគណៈចង្អុលការបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២២ គណៈបញ្ជាការដ្ឋានយោធាខេត្តបានប្រកាសសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្តជ្រើសឃុំឡុងឌឹក ទីក្រុងត្រាវិញជាទីកន្លែងចាត់តាំងបុណ្យតេតកងទ័ព-ប្រជាជននៅឆ្នាំ២០២២។

ថ្លែងចង្អុលការនៅកិច្ចប្រជុំលោក ឡេថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបុណ្យតេតកងទ័ព-ប្រជាជនខេត្តបានវាយតម្លៃខ្ពស់លទ្ធផលសម្រេចបានក្នុងចាត់តាំងបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២១នៅលើភូមិសាស្រ្តស្រុកថ្កូវ។ ទន្ទឹមនឹងនោះស្នើដល់បណ្តាសមាជិកក្នុងគណៈចង្អុលការខេត្តពង្រីកបណ្តាលទ្ធផលសម្រេចបាន និងដកបទពិសោធន៍បណ្តាផ្នែកដែលនៅមានកំណត់ដែលបានលើកឡើងនៅកិច្ចប្រជុំ ក្នុងនោះ គណៈបញ្ជាការដ្ឋានយោធាខេត្តជាស្ថាប័នប្រចាំការរបស់គណៈចង្អុលការខេត្តត្រូវបន្តស្រាវជ្រាវ ផ្លាស់ថ្មីបណ្តាសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២២ សកម្មជ្រាវជ្រាវស្នើ សហការជាមួយគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញបង្កើតគណៈចង្អុលការ បណ្តាអនុគណៈចង្អុលកាជំនួយការ ចលនាស៊ើបអង្កេតទីកន្លែងចាត់តាំងបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ២០២១ នៅមូលដ្ឋាន ដើម្បីបណ្តាសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនកាន់តែជាក់ស្តែង ប្រសិទ្ធភាព មានកម្លាំងរីកសាយភាយក្នុងសង្គម។ ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងបណ្តាគណៈ ផ្នែក អង្គការមហាជនបន្តកសាងបណ្តាគំរូ «ប៉ុនប្រសប់ការងារប្រជាចលនា» ដើម្បីគិតគូល្អដល់ជីវភាពរស់នៅរបស់ប្រជាជន ជំរុញការអភិវឌ្ឍន៍រួមរបស់ខេត្តត្រាវិញនិយាយរួម។

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291808